
សកម្មជនបរិស្ថានជាស្ត្រីត្រូវគេរើសអើងកន្លែងការងារ ខណៈពួកគេធ្លាប់ជាប់ពន្ធនាគារ
សកម្មជនការពារបរិស្ថានជាស្រ្តីមួយចំនួនត្រូវបានមិត្តរួមការងាររើសអើង ខណៈពួកគេធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
សកម្មជនការពារបរិស្ថានជាស្រ្តីមួយចំនួនត្រូវបានមិត្តរួមការងាររើសអើង ខណៈពួកគេធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
យុវជនមួយក្រុមដែលអះអាងថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាផ្សព្វផ្សាយពីសក្តានុពលតំបន់កោះកុងក្រៅ ក្រោមប្រធានបទ «ការពារកោះកុងក្រៅ» ដោយថា ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាកោះដ៏ធំជាងគេនៅកម្ពុជានេះ ខណៈបារម្ភពីហានិភ័យក្រោយរដ្ឋាភិបាលផ្ដល់សិទ្ធិអភិវឌ្ឍន៍ទៅឱ្យក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។
ក្រុមយុវជនដែលសកម្មការពារបរិស្ថានប្រមាណ៣០នាក់ បាននាំគ្នាស្លៀកពាក់ស ដើរដង្ហែសពព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិទាមទារឱ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។
ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើទៅក្រសួងបរិស្ថានឱ្យបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពនៃការដាក់តំបន់មួយនេះទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយមន្ត្រីក្រសួងចុះស្រាវជ្រាវរយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញលទ្ធផលការងាររបស់ខ្លួនជាសាធារណៈឡើយ។
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាត់ចោលការលើកឡើងដែលថាលោកជា «អ្នកនៅពីក្រោយ» ការដោះដូរដីភ្នំតាម៉ៅ ខណៈលោកចាត់ទុកការបំផុសពាក្យចចាមអារ៉ាមនេះថាមានចេតនាទុច្ចរិត ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។
ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើសាជាថ្មីតាមរយៈវីដេអូមួយទៅកាន់រដ្ឋាភិបាល ដើម្បីដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅ ក្នុងខេត្តកោះកុង ពីសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់។
តុលាការកំពូល នៅថ្ងៃសុក្រនេះ បានតម្កល់សាលដីកាសាលាឧទ្ធរណ៍លើសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនាមាតាធម្មជាតិ ៣នាក់ ទុកជាបានការដដែល។
យុវជនចលនាមាតាធម្មជាតិចំនួន៣នាក់ ស្នើតុលាការកំពូលទម្លាក់ចោលបទចោទលើពួកគេ ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយពួកគេអះអាងថាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
យុវជនចលនាមាតាធម្មជាតិ ៣នាក់ អះអាងថា ពួកគេនឹងចូលខ្លួនបំភ្លឺនៅតុលាការកំពូលតាមការកោះហៅ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។
សកម្មជនចលនាមាតាធម្មជាតិ (Mother Nature Cambodia) ឬសកម្មជនបរិស្ថាន ចំនួន៦រូប បានចេញវីដេអូទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងពួកគេ ដោយអះអាងថា រាល់សកម្មភាពដែលពួកគេធ្វើកន្លងមកគ្រាន់តែដើម្បីចូលរួមការពារធនធានធម្មជាតិតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តដូចអ្វីដែលតុលាការចោទប្រកាន់នោះទេ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម