
មាស សុខសោភា អះអាងថាបទ Original ខ្លួនផ្ទុះខ្លាំងជាងគូប្រជែង
ខណៈដែលមហាជនភាគច្រើនបានកត់សម្គាល់ថាបទនិពន្ធថ្មី ឬOriginal Song របស់តារាចម្រៀងពេជ្រ សោភា ល្បីសុះសាយច្រើនជាង តារាចម្រៀងនាង មាស សុខសោភា បានអះអាងថាបើធៀបនឹងគូប្រជែង គឺបទនិពន្ធថ្មីរបស់នាងក្រៅពីមិនចាញ់ គឺមានសន្ទុះខ្លាំងជាងនោះផងដែរ។ នាងអះអាងថាបទOriginal របស់នាង ល្បីកក្រើកតាំងពី៣ឆ្នាំមុន ដោយគ្រាន់តែនាងមិនបានអួតថាជាបទផ្ទុះរបស់ខ្លួនជាស្នាដៃនិពន្ធថ្មីប៉ុណ្ណោះ។