
ជនសង្ស័យដែលសម្លាប់បុរសមូស្លីមចំនួន៤នាក់ត្រូវបានចាប់ខ្លួនក្នុងរដ្ឋញូមិចស៊ីកូ (New Mexico)
នគរបាលរដ្ឋ New Mexico កាលពីថ្ងៃអង្គារ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យបឋមក្នុងការបាញ់សម្លាប់បុរសមូស្លីមចំនួន៤នាក់ នៅទីក្រុង Albuquerque ចាប់តាំងពីខែវិច្ឆិកា ដែលជាការលបបាញ់ប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសហគមន៍អ៊ីស្លាមនៅទីក្រុងនេះមានការភ័យខ្លាច។