
អង្គការសុខភាពពិភពលោករកឃើញនៅឡាវមានការឆ្លងមេរោគZikaលើកដំបូង
អង្គការសុខភាពពិភពលោករកឃើញថា ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤១ផ្សេងទៀតនៅលើពិភពលោក ដែលមានឆ្លងរាលដាលមេរោគ Zika នៅក្នុងដើមឆ្នាំ២០១៦ នេះ។
របាយការណ៍អង្គការសុខភាពពិភពលោកថា នៅពេលថ្មីៗនេះ មានការឆ្លងមេរោគZika ដែលចម្លងតាមរយៈមូសខាំហើយវាអាចបង្កគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ។ នេះបើតាមសារព័ត៌មានChannel News Asia។