
រដ្ឋាភិបាលប្ដេជ្ញាជំរុញកិច្ចគាំពារអ្នកផ្ទុកមេរោគអេដស៍ដោយមិនទុកនរណាម្នាក់ចោល
ប្រមុខរដ្ឋាភិបាលប្ដេជ្ញាអនុវត្តគោលនយោបាយបញ្ចប់វិសមភាព បញ្ចប់មេរោគអេដស៍ និងបញ្ចប់ជំងឺឆ្លងរាតត្បាត ដោយពង្រីកអត្រាគ្រប់ដណ្ដប់សេវាថែទាំព្យាបាល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវាគាំពារសង្គម។