
ពលរដ្ឋម៉ុងហ្គោលីភ័យខ្លាចផលប៉ះពាល់ពីវិបត្តិនៅអ៊ុយក្រែនទៅលើជីវិតរបស់ពួកគេ
ស្របពេលដែលវិបត្តិនៅអ៊ុយក្រែនកាន់តែឡើងកម្ដៅ និងស្ថានការណ៍កាន់តែធ្លាក់ដុនដាបបន្ថែមទៀត ពលរដ្ឋម៉ុងហ្គោលី ដែលមានព្រំដែនគោករបស់ខ្លួនជាប់ជាមួយរុស្ស៊ីក្នុងទំហំធំ បានចាប់ផ្ដើមមានអារម្មណ៍ទទួលរងនូវសម្ពាធនៃសង្រ្គាម ដែលអាចនឹងជះឥទ្ធិពលដល់ជោគវាសនារបស់ពួកគេ តំបន់ និងពិភពលោកទាំងមូល។