
ពលរដ្ឋស្នើរដ្ឋាភិបាលពិនិត្យរាល់ផលិតផលសុខភាពទាំងអស់មុនអនុញ្ញាតឱ្យចរាចរលើទីផ្សារ
ពលរដ្ឋមួយចំនួនស្នើស្ថាប័នជំនាញរបស់រដ្ឋាភិបាលត្រូវត្រួតពិនិត្យរាល់ផលិតផលសុខភាពនានាឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចរាចរលើទីផ្សារ ដើម្បីបញ្ចៀសហានិភ័យនាពេលក្រោយ ខណៈពួកគេធ្លាប់រងគ្រោះពីផលិតផលក្លែងក្លាយ មិនចង់ឃើញរូបភាពពេលរងគ្រោះរួចទើបមានការពិនិត្យជាក្រោយនោះឡើយ។