
លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយឃោសនាលុបចោលបំណុលពលរដ្ឋ ពេលឈ្នះឆ្នោត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយឬតំណាងរាស្រ្តណាមួយ ដែលលោកថាបានឃោសនា”នយោបាយបែបប្រជាភិថុតិនិងបោកប្រាស់” ដោយថាខ្លួននឹងសងបំណុល ឬលុបចោលបំណុលទាំងអស់ នៅពេលឈ្នះឆ្នោត។ក្នុងសន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថាការឃោសនាបែបនេះនឹងធ្វើឲ្យប្រជាពលរដ្ឋសម្រុកទៅខ្ចីលុយលុយ ហើយជំពាក់វ័ណ្តក រហូតដល់ការរឹបអូសផ្ទះសម្បែងដីធ្លី។ លោកចាត់ទុកការឃោសនាបែបនេះជាការឃោសនា”ថោកទាប” និង”បោកប្រាស់ប្រជាពលរដ្ឋ”។