ទិដ្ឋភាពនៅកន្លែងធ្លាក់យន្តហោះប្រភេទ យន្តហោះខ្នាតតូចប្រភេទ De Havilland Canada DHC-6-300 Twin Otter ប្រទេសនេប៉ាល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

យ៉ាងហោចណាស់​មនុស្ស​១៤នាក់​ស្លាប់​ក្នុង​ករណី​ធ្លាក់យន្តហោះ​នៅ​នេប៉ាល់

មន្ត្រីអាកាសយានដ្ឋានមួយរូប​បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់​ គិតរហូតមកដល់ពេលនេះ បានរកឃើញសាកសពចំនួន១៤នាក់​ហើយ ពីទីតាំងធ្លាក់យន្តហោះខ្នាតតូច​មួយ​ផ្ទុក​មនុស្សសរុបចំនួន២២នាក់ ដែលបានធ្លាក់នៅក្នុងតំបន់ជួរ​ភ្នំ​ ក្បែរព្រំដែនប្រទេសចិន​។

យន្តហោះ​យោធា​រុស្ស៊ី​ធ្លាក់​ជិត​ស៊ីរី​ សង្ស័យ​ស្លាប់​មនុស្ស​ទាំង​អស់

យន្តហោះ​យោធា​រុស្ស៊ី​មួយ​គ្រឿង​ផ្ទុក​មនុស្ស ៩២​នាក់ បាន​ធ្លាក់​ចូល​សមុទ្រ​ខ្មៅ ក្នុង​ពេល​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ស៊ីរី ដោយ​មិន​រំពឹង​ថា មាន​អ្នក​នៅ​រស់​មាន​ជីវិត​នោះ​ឡើយ។

ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូនេស៊ី ស្លាប់​មនុស្ស​ទាំង​អស់​១៣​នាក់

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា មនុស្ស ១៣​នាក់ បាន​ស្លាប់ បន្ទាប់​ពី​យន្តហោះ​យោធា​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​នេះ នៅ​ថ្ងៃ​នេះ ដែល​ជា​ឧបទ្ទវ​ហេតុ​មួយ​ទៀត​សម្រាប់​កង​ទ័ព​ឥណ្ឌូនេស៊ី។

ភ្លើង​ឆាប​ឆេះ​យន្តហោះ​អាកាសចរណ៍​អាមេរិក របួស​មនុស្ស​២០​នាក់

ទូរទស្សន៍​អាមេរិក បាន​ចុះ​ផ្សាយ​ថា មនុស្ស ២០​នាក់ បាន​រង​របួស និង​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ American Airlines ត្រូវ​ភ្លើង​ឆេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ឈីកាហ្កូ នៅរសៀល​ម្សិល​មិញ ម៉ោង​នៅ​អាមេរិក។

៥៥នាក់ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​រុស្ស៊ី​

​យ៉ាងហោច​ណាស់​មាន​មនុស្ស​៥៥នាក់បាន​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នា​ថ្ងៃ​ទី​១៩​ខែ​មីនា​នេះ​។​
​បើ​តាម​ការផ្សាយរបស់​សារព័ត៌មាន CNN បានឲ្យដឹងថា យន្តហោះ​ដែល​ធ្លាក់​នោះជា​ប្រភេទ​Boeing 737 ។​​ CNN បាន​បញ្ចាក់​ថា ការធ្លាក់​នោះបាន​កើតឡើង​នៅពេល​ដែល​យន្តហោះ​នោះ ព្យាយាម​​​ចុះចតនៅ​អាកាស​យាន្តដ្ឋាន​Rostov-on-Don ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ