
របបយោធាមីយ៉ាន់ម៉ាប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់មួយចំនួន
របបយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីរបបនេះបានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែ។
របបយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីរបបនេះបានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែ។
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានលើកឡើងនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃពុធម្សិលមិញថា របបយោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែទៀត ខណៈក្រុមអ្នកតវ៉ាបានរួមគ្នា «តវ៉ាដោយស្ងៀមស្ងាត់» ចំពេលខួប២ឆ្នាំនៃរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ចំគម្រប់ខួប ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ដោយកំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។
យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងរដ្ឋប្រហារកាលពីជិត២ឆ្នាំមុន បានប្រកាសច្បាប់ថ្មីដ៏តឹងរ៉ឹង ស្តីពីគណបក្សនយោបាយ នៅមុនការបោះឆ្នោតនាពេលខាងមុខ។
សកម្មជនមីយ៉ាន់ម៉ា និងជនរងគ្រោះពីការរំលោភបំពានចំនួន១៦នាក់ បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនៅប្រទេសអាល្លឺម៉ង់ ដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ា ថាបានញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីពីរឆ្នាំមុន។
មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់កូនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា អំឡុងពេលឆ្មក់ចូលឆែកឆេរអាផាតមិន (Apartment) មួយកន្លែងរបស់មហាសេដ្ឋីមីយ៉ាន់ម៉ាម្នាក់នៅទីក្រុងបាងកក ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។
ប្រទេសមីយ៉ាន់ម៉ា បានផ្ដន្ទាទោសជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ចំនួន១១២នាក់ ក្នុងនោះមានកុមារ១២នាក់ ដាក់ពន្ធនាគារ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងចាកចេញពីប្រទេសនេះ។
រដ្ឋាភិបាលរបស់របបយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន៧ ០១២នាក់ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួន ខណៈប្រមុខរបបយោធាក៏បានថ្លែងកោតសរសើរប្រទេសមួយចំនួនសម្រាប់ការរក្សាការគាំទ្រសម្រាប់ប្រទេសរបស់លោកផងដែរ។
តុលាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានប្រកាសសាលក្រមចុងក្រោយ ដោយផ្តន្ទាទោសលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ពីបទពុករលួយចំនួន៥ករណី និងដាក់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យលោកស្រីត្រូវជាប់ពន្ធនាគារសរុបរយៈពេល៣៣ឆ្នាំ។
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នឹងប្រកាសសាលក្រមចុងក្រោយចំពោះករណីលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម