
ក្រសួងគ្រោងរៀបចំឃុំកសិកម្មគំរូចំនួន១០ ដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាកល្បងរៀបចំឃុំចំនួន១០ នៅតាមបណ្ដាខេត្តមួយចំនួនឱ្យក្លាយទៅជាឃុំ កសិកម្មគំរូនៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រជាកសិករ និងលើកស្ទួយវិស័យកសិកម្មឱ្យមានការរីកចម្រើន។