
វិភាគ៖ វិធានរឹបអូសដីជុំវិញបឹងទន្លេសាបបង្ហាញឱ្យឃើញបញ្ហាអ្វីខ្លះ?
តាមរយៈសារសំឡេងជាង២៣នាទី នាថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ទៅក្រសួងដែនដី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឱ្យចេញប្រតិបត្តិការរួមគ្នាជាបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច ដោយរកឃើញការរំលោភដីព្រៃលិចទឹកជាច្រើនពាន់ហិកតានៅតំបន់បឹងទន្លេសាប។