
សាច់ញាតិរកអន្តរាគមន៍ពីសមត្ថកិច្ចខេត្តព្រះសីហនុ ក្រោយមនុស្ស៣នាក់ត្រូវគេលក់និងបង្ខំឱ្យធ្វើការ
សាច់ញាតិជនរងគ្រោះ បានរកកិច្ចអន្តរាគមន៍ពីស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យជួយបងប្អូនរបស់ពួកគេចំនួន៣នាក់ ដោយពួកគេអះអាងថា អ្នកទាំង៣នាក់នោះត្រូវថៅកែជនជាតិចិនលក់និងបង្ខំឱ្យធ្វើការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយក្នុងខេត្តនេះ។