
តំណាងបក្ស LDP ស្នើអាជ្ញាធរខេត្តសៀមរាបមានចំណាត់ការលើពលរដ្ឋដែលមិនព្រមចេញពីដីចម្ការខ្លួន
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ស្នើទៅអភិបាលខេត្តសៀមរាបជួយអន្តរាគមន៍ និងចាត់វិធានការច្បាប់ លើពលរដ្ឋដែលបន្តស្នាក់នៅលើដីចម្ការរបស់ខ្លួនចំនួន២ទីតាំង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយពលរដ្ឋទាំងនោះមិនគោរពតាមឱសានវាទរបស់ខេត្តដែលកំណត់ឱ្យចាកចេញពីទីនោះត្រឹមល្ងាចថ្ងៃទី៥ ខែកញ្ញា។