
ក្រសួងអំពាវនាវដល់ពលរដ្ឋដែលចង់ធ្វើប្រហុកផ្អក អាចទៅរកទិញត្រីបានចាប់ពីថ្ងៃស្អែកទៅ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវទៅប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចរកទិញត្រីបានក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ ដោយសារជារដូវត្រី ឬអ្នកនេសាទនឹងរកត្រីបានច្រើន។