តំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ។

រដ្ឋបាលស្រុកអង្គស្នួលហៅតំណាងកម្មកររោងចក្រ បូវឃើរ ទៅដោះស្រាយវិវាទការងារ

រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានហៅតំណាងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីតធីត (Bowker Garment Factory Cambodia) CO.,LTD. ទៅដោះស្រាយវិវាទការងារ ក្រោយពីគ្មានដំណោះស្រាយពីក្រសួងការងារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ