
តំណាងរាស្រ្តបក្សប្រឆាំងកោះអញ្ជើញរដ្ឋមន្ត្រីយុតិ្តធម៌ចូលបំភ្លឺពីការអនុវត្តរបស់តុលាការ
ក្នុងលិខិតមួយចុះថ្ងៃទី៣ខែមីនាហើយដាក់ទៅនាយករដ្ឋមន្ត្រី លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានស្នើសុំអញ្ជើញលោក អង្គ វង្ស វឌ្ឍានា ឲ្យចូលបំភ្លឺអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ នៅថ្ងៃទី២៤ ខែមីនា។