
មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍ដែលថាកម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។
អង្គការឃ្លាំមើលការបោះឆ្នោតរកឃើញថា សភាអាណត្តិទី៦នេះអសកម្មក្នុងការលើកយកបញ្ហារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មកជជែកដេញដោលជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យការការអនុវត្តច្បាប់ធានាដល់ផលប្រយោជន៍ម្ចាស់ឆ្នោតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមអង្គការសង្គមស៊ីវិលបង្ហាញការយល់ឃើញថា ប្រព័ន្ធដឹកនាំដែលប្រទាក់ក្រឡាគ្នាដោយសែស្រឡាយ ជាឧបសគ្គចម្បងរារាំងដល់យន្តការពង្រឹងនីតិរដ្ឋ ការកសាងលទ្ធិប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដែលបញ្ហានេះនឹងជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ បើគ្មានវិធានការកែលម្អ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) បានឱ្យដឹងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។
អ្នកនាំពាក្យរដ្ឋាភិបាលមិនមានជឿថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា តាមរយៈច្បាប់ H.R 4686 ឬច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act of 2021) នោះទេ ពីព្រោះសហរដ្ឋអាមេរិកត្រូវការកម្ពុជា ដើម្បីប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិនការវិភាគនោះបានបន្សល់ទុកនូវបទល្មើស។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម