ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ «កម្ពុជាស្អាត» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ

រាជរដ្ឋាភិបាលបានដាក់ចេញនូវការងារជាអាទិភាពមួយចំនួន អមដោយយុទ្ធនាការមួយដែលហៅថា «កម្ពុជាស្អាត» ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានកាន់តែច្រើន និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋាភិបាល​ឱ្យ​រួមគ្នា​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​កិច្ចការ​សង្គម

​​​ក្រុ​​​ម​ប្រឹ​​​​​​ក្សាជា​តិ​ដើ​​​​ម្បី​ស្ត្រី​​​​រប​​ស់រ​ដ្ឋាភិ​បាល​ បា​នលើ​ក​ឡើ​ងពី​ភា​ពចាំបាច់​​រួម​គ្នាដោះ​ស្រា​​យ​​ប​​ញ្ហា​​ស្ត្រី ​ដើ​​ម្បី​​ប​ង្កើន​ភាព​អង់អាចរបស់​​ពួក​គេ​ក្នុង​កិ​ច្ចការ​ស​ង្គម​ ក្រោ​យ​ពីរក​ឃើញ​ថា ​ការប្រឈមថ្មីៗនៅប​ន្ត​កើត​​ឡើង​ បើទោះ​បី​មានការខំប្រឹងប្រែងពីស្ថាប័នពាក់ព័ន្ធ។

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

វិភាគ៖ រដ្ឋ​មាន​ទំនួល​ខុសត្រូវ​បែបណា​ពី​បញ្ហា​គ្រឿងញៀន?

បញ្ហាគ្រឿង​ញៀន ហាក់បានក្លាយជាវិញ្ញាសាចាស់មួយដែលរដ្ឋាភិបាលមិនទាន់បានផ្ដល់ចម្លើយ​ជា​ក់​លាក់ ដើម្បីលុប​​បំបាត់​បញ្ហា​នេះ​នៅ​ឡើយ​ទេ បើទោះបីជារដ្ឋាភិបាល​បាន​បង្ហាញ​ការ​ខំប្រឹង​ប្រែងអស់​ររយៈ​ពេល​​ជាង​៥ឆ្នាំ​មក​ហើយ​ក្ដី។

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ​ទទូច​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ

ចលនា​ពល​រដ្ឋ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ (The People Movement for Democracy) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាន​ទទូចឱ្យកម្ពុជាទម្លាក់ចោលការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើមាត្រាមួយចំនួន ដែល​ឈានទៅបិទ​សិទ្ធិជន​ជាតិ​ខ្មែរដែលមាន​សញ្ជាតិ​ពីរ​ឬលើស​ពី​ពីរ​ មិន​​ឱ្យ​​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ ប្រ​ធាន​ព្រឹទ្ធ​សភា​ ប្រធានរដ្ឋសភា និង​នាយក​រដ្ឋ​មន្រ្តី​។

ពលរដ្ឋធ្វើដំណើរនៅពីមុខច្រកចូលវិទ្យាល័យជាស៊ីមបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ហេង វិចិត្រ)

សមាគម​គ្រូបង្រៀន ស្នើ​រដ្ឋា​ភិបាល​និង​ក្រសួង​អប់រំ​លុប​បំបាត់​អំពើ​ពុក​រលួយ​និង​បង្ខំ​គ្រូៗ​ឱ្យ​ចូល​បក្ស​

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើទៅរដ្ឋាភិបាលនិងក្រសួងអប់រំលុបបំបាត់អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ និង​បញ្ឈប់​ការ​រើស​អើង រួម​ទាំង​ឈប់​បង្ខំ​លោកគ្រូ-អ្នកគ្រូឱ្យ​ចូល​ជាស​មាជិក​គណបក្សនយោបាយនៅតាម​គ្រឹះស្ថានសិក្សាបន្តទៀត ដោយថា ករណីទាំងអស់នេះបា​នធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ។

រដ្ឋា​ភិបាល​នឹង​កំណត់​យក​តួលេខ​ប្រាក់​ឈ្នួល​គោល​កម្មករ​ឆ្នាំ​២០២២​នៅ​សប្តាហ៍​ក្រោយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង​​បោះឆ្នោតជ្រើសរើសយកតួលេខចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០២២ នៅសប្តាហ៍ក្រោយ​​ បន្ទាប់ពីភាគីពាក់ព័ន្ធចរចាមិនត្រូវគ្នា។

ក្រុមអង្គការជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញឆន្ទៈ​ពន្លឿនការកែច្បាប់បើកលំហ​សេរីភាពសង្គមស៊ីវិលឡើងវិញ

អង្គការមួយចំនួនដែលគ្រោងជួបក្រសួងមហាផ្ទៃជាថ្មីទៀត​នៅសប្តាហ៍ក្រោយ បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឃើញក្រសួងសាមី​មួយនេះ បង្ហាញឆន្ទៈពិតក្នុងនាមជាអ្នកសម្របសម្រួលឲ្យកែច្បាប់ ដើម្បីបើកលំហសេរីភាពតបតាមរដ្ឋធម្មនុញ្ញឡើងវិញ ក្រោយពីរដ្ឋាភិបាលបានដាក់ឲ្យប្រើ​ច្បាប់មួយដែលពួកគេថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច។

រដ្ឋាភិបាល​គ្រោង​​​ផែនការ​គាំ​ពារ​ស្ត្រី​មាន​ផ្ទៃ​ពោះ ខណៈ​បក្ស GDP ថា បក្ស CPP អនុវត្ត​តាម​ខ្លួន

រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​គ្រោងដាក់ចេញនូវគោលនយោបាយថ្មី​មួយ ដែល​នឹង​ជួយ​គាំពារ​មាតា និង​ទារក ខណៈ​​ដែល​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អះ​អាង​ថា បក្ស​កាន់​អំណាច​ដើរ​តាម​គោល​នយោបាយ​របស់​ខ្លួន។

រដ្ឋាភិបាល​កំពុង​សិក្សា​វិធាន​ការលើ​អង្ករថៃ​​ដាក់​រូប​សញ្ញា​អង្គរវត្ត និង​អក្សរ​ខ្មែរ

រដ្ឋាភិបាល​កម្ពុជា​​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ថែម​​មុន​នឹង​ចាត់​វិធានការ​ទៅ​លើ​អង្ករ​​ថៃ ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​​ដាក់​រូប​សញ្ញាអង្គរ​វត្ត និង​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ។

រដ្ឋាភិបាលជំរុញទៅមន្ត្រីក្រោមឱវាទពង្រឹងការទប់ស្កាត់ផលិតផលក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ជំរុញទៅមន្ត្រីក្រោម ឱវាទ ឲ្យចាត់វិធានការនិងទប់ស្កាត់ការនាំចូលទំនិញ និងការផលិតទំនិញក្លែងក្លាយនៅក្នុង ស្រុក ឲ្យមានប្រសិទ្ធភាព ខណៈផលិតផលទាំងនេះកំពុងចរាចរណ៍នៅលើទីផ្សារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ