
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងឱ្យនគរបាលពន្យល់ពីការឆ្លើយតបចំពោះព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃពុធនេះថា នគរបាលត្រូវតែពន្យល់ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរសព្ទបន្ទាន់ជាច្រើនម៉ោង មុនពេលព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង១៥០នាក់នៅក្នុងទីក្រុងសេអ៊ូល។