
បទយកការណ៍៖ ពលរដ្ឋនៅទីក្រុងភ្នំពេញបារម្ភពីគ្រោះថ្នាក់បណ្តាលមកពីរថភ្លើងតភ្ជាប់ទៅព្រលានយន្តហោះ
នៅក្នុងរយៈពេលជាងមួយខែ គេឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថភ្លើងនៅក្នុងប្រទេសកម្ពុជាជាច្រើនករណី ជាពិសេស គឺខ្សែរថភ្លើងពីស្ថានីយ៍កណ្តាលទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដែលទើបដាក់ដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។