
រដ្ឋាភិបាលត្រៀមរថយន្តក្រុងជិត២០០គ្រឿងសម្រាប់ដឹកពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់
អាជ្ញាធររាជធានីភ្នំពេញបានឱ្យដឹងថា ខ្លួនបានត្រៀមរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៥ថ្ងៃ ដោយរថយន្ត ១២០គ្រឿងសម្រាប់ដឹកពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ ខណៈជាង ៥០គ្រឿងទៀតសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងក្រុងភ្នំពេញ។