អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលឲ្យដឹងថា អតីតអ្នកបើកបររថយន្តម្នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ខណៈពេលធ្វើការចែកចាយខិតប័ណ្ណអំពាវនាវឲ្យសាធារណៈជនផ្អាកប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល។ លោក វ៉ាន់ ណារ៉ង អតីតអ្នកបើករថយន្តម្នាក់ឲ្យក្រុមហ៊ុនកាពីតូលបានឲ្យវីអូឌីដឹងថា អតីតអ្នកបើករថយន្តឈ្មោះ លី ហុង ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួននៅម៉ោងជាង៩ ព្រឹកថ្ងៃសុក្រនេះ ខណៈពេលលោកធ្វើការចែកខិតបណ្ណ័សុំឲ្យសាធារណៈជនផ្អាកជិះរថយន្តក្រុមហ៊ុនកាពីតូល និងកង់បីរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍។ លោកថា លោក លី ហុង ត្រូវបានបញ្ជូនទៅសាលាក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។