ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។

UN ថា​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ធ្វើ​ឱ្យ​កុមារ​៤លាននាក់​រស់នៅ​ក្នុង​ភាព​ក្រីក្រ

សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការកើនឡើងនៃអតិផរណា បានធ្វើឱ្យកុមារប្រហែល៤លាននាក់​នៅអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាល រស់នៅក្នុងភាពក្រីក្រ។

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យគុណភាពផលិតផលចិញ្ចឹមទារក និងកុមារ នៅតាមដេប៉ូចែកចាយនិងលក់ទឹកដោះគោ ក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

អាណាព្យាបាល​ទារក​ដែល​រងគ្រោះ​ពី​ក្រុមហ៊ុន​ម្សៅទឹកដោះគោ Nutrilatt ស្នើ​តុលាការ​ចេញ​សាលក្រម​ផ្លូវការ

អាណា​ព្យាបាលទារក​ដែល​​ប្ដឹង​​ម្ចាស់​​ក្រុម​​ហ៊ុន​​ម្សៅទឹក​ដោះគោ «នូទ្រីលេត​ (Nutrilatt)» ស្នើតុលាការពន្លឿនចេញ​សាលក្រម​ជាលាយលក្ខ​ណ៍អក្សរ​​​ផ្លូវ​ការ​​ជូន​ពួក​គេ​ឱ្យ​បាន​ឆាប់ ដើម្បីបញ្ចប់សំណុំរឿងនេះ និង​​ផ្ដល់យុត្តិ​ធម៌​ដល់​កូនៗ​របស់ពួក​គាត់ ខណៈសាលក្រមនោះ តុលាការបាន​ប្រកាសជាសាធារណៈក្នុងសវនាការ​រយៈ​ពេល​៤​ខែ​មក​ហើយ។

ស្ត្រីជាម្ដាយមកលេងកូននៅ «ទារកដ្ឋានថែទាំកុមារចំបក់» ក្រោយសម្រាកអាហារថ្ងៃត្រង់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទារកដ្ឋាន​ថែទាំ​កុមារ​ក្នុង​ខេត្តកំពង់ស្ពឺ ជួយ​សម្រាល​បន្ទុក​របស់​កម្មករ​រោងចក្រ

ទារកដ្ឋានសហគមន៍ថែទាំកុមារចំបក់ គឺជាទារកដ្ឋានថែទាំមួយក្នុងចំណោមទារកដ្ឋានថែទាំចំនួនបី ដែលត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ «អង្គការពិភពកុមារ និងអភិវឌ្ឍន៍» នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

អង្គការ​ចំនួន៦៖ កុមារ​និង​យុវជន​ប្រមាណ ៨០% មាន​សម្ពាធ​ដោយសារ​ឪពុកម្ដាយ​ជំពាក់បំណុល​គេ

អង្គការអន្តរជាតិចំនួន៦ដែលធ្វើការផ្នែកសិទ្ធិកុមារ រកឃើញថា កុមារនិងយុវជនកម្ពុជាប្រមាណ ៨០% មានសម្ពាធដោយផ្ទាល់និងប្រយោល ដោយសារតែឪពុកម្ដាយរបស់ខ្លួនជំពាក់បំណុលគេ ឬកំពុងប្រឈមបញ្ហាលុយកាក់សម្រាប់តម្រូវការមូលដ្ឋាន ដូចជា ចំណាយលើការហូបចុក និងថ្លៃសាលា ជាដើម ខណៈរឿងនេះដាក់គំនាបឱ្យពួកគេយល់ថា ខ្លួនគួររកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន​។

អាមេរិកផ្ដល់ថវិកាជាង៨៤លានដុល្លារដល់កម្ពុជា ដើម្បីផ្តល់​ស្បៀងអាហារ​ដល់កុមារ​តាមសាលារៀន

រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​ថវិកា​​ជាង ៨៤​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​រៀបចំ​ស្បៀងអាហារ​ដែល​មានជីវជាតិ​ដល់​សិស្សថ្នាក់មត្តេយ្យនិងបឋម ចាប់តាំងពីឆ្នាំ២០២១មក។

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ​យូនីសេហ្វ​៖​ របប​អាហារ​របស់​កុមារ​​នឹង​កាន់​តែ​ដុនដាប​ថែម​ទៀត​ក្នុង​បរិបទ​​កូវីដ-១៩​

អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) បានលើកឡើងថា របបអាហាររបស់កុមារគ្មានភាពប្រសើរឡើងនោះទេនៅទស្សវត្សរ៍ចុងក្រោយនេះ ហើយនឹងអាចកាន់តែដុនដាបបន្ថែមទៀតនៅក្នុងបរិបទជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ