
បទយកការណ៍៖ អ្នកស្រី វ៉ាត លីដា ខិតខំអប់រំអ្នកភូមិពីការបង្ការមេរោគរបេងកុំឱ្យគ្រោះថ្នាក់ដូចគ្រួសារគាត់
ព្រោះតែធ្លាប់រងទុក្ខលំបាកដោយសារជំងឺរបេង ទើបក្រោយពេលដែលបានព្យាបាលជាសះស្បើយរួចមក អ្នកស្រី វ៉ាត លីដា បានស្ម័គ្រចិត្តធ្វើការងារជាមួយអង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វផ្សាយអប់រំអ្នកភូមិនូវចំណេះដឹងស្ដីពីជំងឺរបេងជាបន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមកដល់អំឡុងខែកក្កដា ឆ្នាំ២០២១ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល។