លោក សួន ច័ន្ទរស្មី ដែលបានខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន ១៥,០០០ ដុល្លារ មុនពេលត្រូវបានបណ្ដេញចេញពីឧទ្យានបុរាណអង្គរ។ អ្នកស្រីកំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មី ស្ថិតនៅតំបន់រុនតាឯក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រើដីនៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំ

កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។

សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។

អ្នកជំនាញសាទរលើចំណាត់ការរុះរើសំណង់ខុសច្បាប់ពីតំបន់អង្គរ ខណៈគ្រួសាររាប់ពាន់ត្រូវបានបណ្ដេញចេញ

របាយការណ៍មួយចេញដោយអ្នកជំនាញនៃស្ថាប័នអន្តរជាតិ ដែលត្រួតពិនិត្យតំបន់រមណីយដ្ឋាន​អង្គរ បានលើកឡើងសាជាថ្មីនូវការសាទរដែលធ្វើឡើងកាលពីពេលកន្លងទៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ស្របពេលដែលមានការបណ្ដេញចេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារ ពីតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាបមួយនេះ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

លោក ស ខេង បញ្ជាទៅអាជ្ញាធរខេត្តសៀមរាបចាត់វិធានការច្បាប់លើជនល្មើសដែលបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅអាជ្ញាធរ​ខេត្តសៀមរាប ត្រូវធ្វើការស្រាវជ្រាវ បង្ក្រាប និង​ចាត់​វិធាន​ការ​ច្បាប់ ព្រមទាំង​បញ្ជូន​​ជន​ល្មើស​ទៅតុលាការ​ឱ្យទា​ន់​ពេល​វេលា បើរកឃើញថាមាន​ជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ