បទយកការណ៍៖ កម្មកររស់រានមានជីវិតពីសោកនាដកម្មបាក់អគារ ខ្លាចរអានឹងធ្វើការងារសំណង់បន្តទៀត
ព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ ចេះតែរសាត់បាត់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ពលរដ្ឋខ្មែរមួយចំនួន។ រីឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយមានសពខ្លះបញ្ចុះ ហើយសពខ្លះទៀតបូជារួចហើយ។