ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការគាំទ្រដល់រុស្ស៊ី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំង​ឡាយ​លើ​ប្រទេស​បេឡារុស ស្របពេលដែលខ្លួនបន្ត​ដាក់សម្ពាធ​លើ​ប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេស​ទាំង​ឡាយ​ណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។

ផ្សែងហុយចេញពីអគារបាក់បែកក្រោមការវាយប្រហាររបស់រុស្ស៊ី អំឡុងពេលបទឈប់បាញ់រយៈពេល៣៦ម៉ោង ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ពីតំបន់ជួរមុខ Donbas នៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ជាង៦០០នាក់

អ៊ុយក្រែ​ន​ បាន​បដិសេធការ​អះអាង​របស់​រុស្ស៊ី ដែ​ល​ថាយោធារបស់ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស (Donbas) និងបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០០នាក់ និង​ថា​មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះឡើយ។

ទាហានមកពីកងវរសេនាតូចអន្តរជាតិ Carpathian Sich ធ្វើសមយុទ្ធនៅជិតសមរភូមិមុខ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជិត Kreminna ប្រទេសអ៊ុយក្រែន ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន៥០នាក់បន្ថែមទៀត

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន៥០នាក់ កាល​ពី​ថ្ងៃ​អាទិត្យ តាម​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ភាគី​ទាំង​ពីរ​សាទរ ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធគ្នានៅភាគខាងកើត​អ៊ុយ​ក្រែន​ក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី ច្រានចោល​បទឈប់បាញ់​ដែល​ស្នើដោយ​រុស្ស៊ី ដោយ​ចាត់ទុកថា​ជា​ល្បិចកល​មួយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បា​ន​ច្រានចោល​ភ្លាមៗនូវសំណើបទឈប់បាញ់របស់រុស្ស៊ី ដោយលោកចាត់ទុកថា វាគឺជាល្បិចកលមួយរបស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក្នុងការបង្អាក់ដល់ការរីកចម្រើនរបស់កងកម្លាំងអ៊ុយក្រែន ដើម្បីឆ្លៀត​ឱកាស​ពង្រឹ​ងទ័ព​របស់​រុស្ស៊ីវិញ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយនៅ​ឆ្នាំ​២០២២ នៅ​ផ្សារហ៊ុន​តូក្យូ (Tokyo Stock Exchange - TSE) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​ទទួល​ការ​អញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្ដាប់តាមរយៈវីដេអូភ្ជាប់ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងសុន្ទរកថាក្នុងអំឡុងសន្និសីទបារាំង-អ៊ុយក្រែន សម្រាប់ភាពធន់ និងការកសាងឡើងវិញ នៅក្រសួងសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

បារាំង​នឹង​បញ្ជូន​រថក្រោះ​លើកដំបូង​ទៅ​អ៊ុយក្រែន ដើម្បី​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី

មន្ត្រីបារាំង បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron) បាន​ថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈទូរសព្ទ​ថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ដើម្បីជួយឱ្យប្រទេសនេះ​អាចតទល់នឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

ក្រុមការងារជំនាញចុះពិនិត្យកម្ទេចនៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ នៅលើទីតាំង​សាលារៀនមួយ​កន្លែង​ ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទៅជាបន្ទាយយោធា នៅក្នុងតំបន់ Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ីថា ការស្លាប់ទាហានរបស់ខ្លួនក្នុងការវាយប្រហារដោយអ៊ុយក្រែនកើតឡើងដោយសារការប្រើប្រាស់ទូរសព្ទដៃ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ទាហាន​ចំនួន៨៩នាក់របស់​ខ្លួន​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហាររបស់អ៊ុយក្រែន នៅទីក្រុង Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ដោយបន្ថែមថា ហេតុផលចម្បង​នៃការ​វាយ​ប្រហារ​ដោយ​អ៊ុយ​ក្រែន​នេះ គឺកើតឡើងដោយ​សារ​តែកងទ័ពរបស់ខ្លួនបានប្រើទូរសព្ទដៃដោយគ្មានការអនុញ្ញាត។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី៖ រុស្ស៊ី​គ្រោង​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន ដើម្បី​បំបាក់​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុង​តែ​រៀបចំ​ផែន​ការ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​រយៈពេលវែង​មួយ​នៃ​ការវា​យ​ប្រហារ​ជាមួយនឹង​ការប្រើប្រាស់យន្ដហោះដ្រូន (drone) ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីបំបាក់អ៊ុយក្រែន។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ចូលរួមសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំមួយនៅអធិការបតីសហព័ន្ធនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធាន IMF ថាឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនសេដ្ឋកិច្ចយឺត។

ប្រជាពលរដ្ឋ​នៅ​ទីក្រុងកៀវ​ត្រូវ​ជម្លៀសខ្លួន​ទៅកាន់​លេនដ្ឋាន ខណៈ​សំឡេង​ស៊ីរ៉ែន​បន្លឺ​ពេញ​ទីក្រុង

នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅទីក្រុងកៀវ (Kyiv) ត្រូវបានតម្រូវឱ្យជម្លៀសខ្លួនទៅកាន់លេនដ្ឋាន ខណៈសំឡេងស៊ីរ៉ែនបានបន្លឺពេញទីក្រុង មួយថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសយ៉ាងគំហុក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ