ពលរដ្ឋថា រដ្ឋាភិបាលមិនឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅវត្តបុទុមវត្តីជាការរើសអើងនយោបាយ
ប្រជាពលរដ្ឋ ដែលបានចូលរួមដង្ហែសពលោក ប៉ែន សុវណ្ណ នៅព្រឹកថ្ងៃនេះ បានចាត់ទុកការបដិសេធរបស់សាលារាជធានីភ្នំពេញមិនឲ្យបូជាសពអតីតនាយករដ្ឋមន្ត្រីរូបនេះនៅមុខវត្តបទុមវតី ជាការរើសអើងនយោបាយ។
ដំបូងឡើយ គណបក្សសង្គ្រោះជាតិ បានស្នើសុំបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបុទុមវត្តី ដោយសំអាងថា លោកជាអតីតនាយករដ្ឋមន្ត្រីមានគុណសម្បត្តិច្រើនដល់ជាតិ និងរហូតដល់ពេលទទួលមរណភាពលោកជាតំណាងរាស្ត្រ ប៉ុន្តែ សាលារាជធានីមិនព្រម ដោយសម្អាងថា លោក ប៉ែន សុវណ្ណ មិនមែនជាឥស្សរជនរបស់ជាតិ។