
ហ៊ុយ យ៉ាឡេង ប្រកាសឲ្យរឿង«វិកលចរឹត»ទៅបរទេសមិនគិតថ្លៃ
ក្នុងដំណើរយករឿង«វិកលចរឹត»ទៅកាន់មហោស្រពភាពយន្តអន្តរជាតិនៅក្នុងប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ធ្នូ លោកហ៊ុយ យ៉ាឡេង ផលិតករបានអះអាងថាខ្លួននឹងផ្ដល់រឿងដែលលោកផលិតមួយនេះទៅអោយបរទេសដោយឥតគិតថ្លៃ ប្រសិនរឿងរបស់លោកមិនទទួលបានការចាប់អារម្មណ៍ក្នុងការទិញដូរ។ លោកថាខ្លួនមានបំណងចង់អោយស្នាដៃរបស់លោកដែលលោកជឿជាក់ខ្លាំងទៅលើគុណភាព ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងក្រសែភ្នែកបរទេស។