
មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួន
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតរងការព្រមានផ្សព្វផ្សាយរឿងអាស្រូវផ្ទាល់ខ្លួនពីជនអនាមិក ខណៈគណបក្សប្រឆាំងមួយនេះអះអាងថាខ្លួនកំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន។ កាលពីថ្ងៃទី ៧ ខែមិនា តំណាងរាស្រ្តគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាលោកទទួលបានលិខិតមកដល់ផ្ទះមួយដែលព្រមានផ្សព្វផ្សាយរឿងអាស្រូវរបស់លោកដូចរឿងអាស្រូវលោក កឹម សុខា បើលោកនៅតែព្យាយាមការពារនិងបិទបាំងរឿងអាស្រូវរបស់លោកកឹម សុខា ទៀតនោះ។