កម្មកររោងចក្រកាត់ដេរជិត២ពាន់នាក់នៅខេត្តកំពង់ឆ្នាំង ត្រូវព្យួរការងារជិត២ខែ
កម្មករ-កម្មការិនីជិត ២ ០០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និងវ៉េ កាត់ដេរអន្តរជាតិ អិលធីឌី ( M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានថៅកែព្យួរកិច្ចសន្យាការងាររយៈពេលជិត២ខែ ក្រោយគ្មានការងារឱ្យធ្វើ។