
រដ្ឋាភិបាលថានឹងបើកកន្លែងធ្វើលិខិតឆ្លងដែន៣ទៀតនៅខែក្រោយ
រដ្ឋាភិបាលប្រកាសថា ការិយាល័យធ្វើលិខិតឆ្លងដែន នឹងត្រូវបង្កើតឡើង៣ខេត្តទៀត ចាប់ពីថ្ងៃទី៦ខែមិថុនាទៅ ដោយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលប្រកាសថា ការិយាល័យធ្វើលិខិតឆ្លងដែន នឹងត្រូវបង្កើតឡើង៣ខេត្តទៀត ចាប់ពីថ្ងៃទី៦ខែមិថុនាទៅ ដោយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។
ទំពាំងស្នងឫស្សី អ្នកក្រោយស្នងអ្នកមុន ជាសុភាសិតដែលខ្មែរភាគច្រើនយល់ តែខ្មែរភាគតិចប៉ុណ្ណោះដែលអនុវត្តបាន។ ដីមានជីជាតិមិនមែនទំពាំងទាំងអស់សុទ្ធតែមានវាសនាមានដុះតាំងទីនោះទេ ក៏រឹតតែមិនមែនចេះតែមានដីទំនេរចោលនោះដែរ មានឫស្សីជាច្រើនរស់អាស្រ័យមុន សឹងមិនមានកន្លែងសល់សម្រាប់ទំពាំងខ្ចីអាចលេចត្រួយបាន។ ល្មមដល់ពេលទស្សនៈ ទំពាំងស្នងឫស្សីត្រូវបានប្រជែងនិងកែលម្អហើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរមួយ ដោយណែនាំឲ្យស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យមើលលិខិតឆ្លងដែនបំពេញបេសកកម្មនិងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។នៅក្នុងសារាចរមួយចុះថ្ងៃទី១៤ខែមីនា លោក ហ៊ុន សែន បានលើកឡើងថាកាលពីកន្លងមកថ្មីនេះ មានមន្រ្តីកម្ពុជាមួយចំនួននៅក្នុងក្រសួង ស្ថាប័នខ្លះបានស្នើលិខិតឆ្លងដែនផ្លូវការនិងប្រើប្រាស់លិខិតឆ្លងដែនផ្លូវការដោយមិនត្រឹមត្រូវ ដែលលោកថានាំឲ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល។ លោកបន្តថាដើម្បីជៀសវាងកុំឲ្យមានបញ្ហាបែបនេះ លោកណែនាំឲ្យក្រសួង ស្ថាប័ននានាឲ្យពិនិត្យបេសកកម្មឲ្យបាន”ហ្មត់ចត់បំផុត” មុននឹងស្នើសុំលិខិតឆ្លងដែនផ្លូវការពីក្រសួងការបរទេស។
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាមន្រ្តីរបស់ស្ថាប័នមួយចំនួនបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការដែលក្រសួងបានចេញឲ្យ ទៅធ្វើជាពលករនៅក្រៅប្រទេស។ កាលពីថ្ងៃទី៤ ខែមិនា ក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដោយស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តីរដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅប្រទេស។ លិខិតបញ្ជាក់ថាក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេសកកម្មនៅបរទេសជាថ្មី។ ក្រសួងការបរទេសមិនបានបញ្ជាក់ពីមូលហេតុនៃចំណាត់ការនេះនោះទេ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម