ធនាគារជាតិកម្ពុជាក្រើនរំឭកអ្នកលក់ដូរកុំឲ្យបដិសេធមិនទូទាត់លុយរៀល
ធនាគារជាតិនៃកម្ពុជាបានក្រើនរំឭកដល់អ្នកលក់ដូរនិងអ្នកធ្វើអាជីវករផ្សេងៗថាកុំឲ្យបដិសេធមិនទទួលយកលុយរៀល ដោយថាការមិនយកលុយរៀលគឺខុសនឹងច្បាប់។នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិនៃកម្ពុជាបានសរសេរថាជនដែលបដិសេធមិនទទួលលុយរៀលនឹងត្រូវពិន័យជាប្រាក់ស្មើនឹង១០០ដងនៃប្រាក់ដែលជននោះមិនព្រមទូទាត់ពីអតិថិជន។