
អតីតមេបក្សអំណាចខ្មែរផ្ញើលិខិតសុំឲ្យលោក ហ៊ុន សែន លើកលែងទោស
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានផ្ញើលិខិតមួយសុំទោសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារជាង ៩ខែមកហើយ ក្រោមការចោទប្រកាន់ថា ប្រមាថដល់កងទ័ពជាតិ។