
ជប៉ុនបណ្តេញឯកអគ្គរដ្ឋទូតរុស្ស៊ីចេញពីប្រទេសជាការឆ្លើយតបនឹងការបណ្តេញអគ្គកុងស៊ុលរបស់ខ្លួន
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) ឱ្យដឹងថារដ្ឋាភិបាលជប៉ុន បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីប្រទេសជប៉ុន ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ជាការឆ្លើយតបនឹងការបណ្តេញអគ្គកុងស៊ុលរបស់ខ្លួនចេញពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK។