
រដ្ឋាភិបាលថៃថាលោក Rajapaksa មិនបានស្នើសុំសិទ្ធិជ្រកកោនឡើយ
ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)ដើម្បីទៅលេង នៅប្រទេសថៃ ប៉ុន្តែមិនមានបំណងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយឡើយ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។