
ប្រធានបទ៖ ប្រឈមចំណូលធ្លាក់ចុះ ពលរដ្ឋចង់ឃើញជនបរទេសចម្រុះជាតិសាសន៍មកវិនិយោគនៅក្រុងព្រះសីហនុ
បុរសម្នាក់បានចាប់ផ្ដើមដោះស្លាកឈ្មោះកាស៊ីណូមួយកន្លែងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបិទអាជីវកម្មរួច។ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត ចំណែកជណ្ដើរដែកនៅចំហៀងអាគារនេះមានវល្លិដុះព័ទ្ធជិត។