
លោក ហ៊ុន ម៉ាណែត ជំរុញការអបអរ «ក្រមា» ខ្មែរក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការផ្សព្វផ្សាយ ពីក្រមាខ្មែរដែលត្រូវបានដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយថា ជាមោទនភាពជាតិ ក្នុងអាណត្តិទី៧របស់លោក។ នេះបើតាមលិខិតចំហមួយរបស់រដ្ឋាភិបាល ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។