
ប្រធានាធិបតីស្រីលង្កានឹងមិនចុះចេញពីតំណែងឡើយ បើទោះជាមានការតវ៉ាក្នុងប្រទេស
រដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាមួយរូប បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងមិនលាលែងពីតំណែងឡើយ បើទោះបីជាមានបាតុកម្មតវ៉ានានាកើតឡើងក្នុងប្រទេស ប្រឆាំងនឹងវិធានការក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ និងស្របពេលដែលក្រុមគ្រូពេទ្យបានធ្វើការតវ៉ាតាមដងផ្លូវ ជុំវិញការធ្លាក់ចុះនៃវិស័យសុខាភិបាលយ៉ាងណាក៏ដោយ។