
មនុស្សម្នាក់ស្លាប់និងជាង៤០០នាក់ត្រូវបង្ខាំងឱ្យធ្វើការទាំងមានជំងឺកូវីដ-១៩នៅកាស៊ីណូមួយក្នុងខេត្តព្រះសីហនុ
បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិកម្នាក់បានស្លាប់ និងជាង៤០០នាក់ផ្សេងទៀតត្រូវបានបង្ខាំងឱ្យធ្វើការងារទាំងមានជំងឺកូវីដ-១៩ ដោយគ្មានការយកចិត្តទុកដាក់ពីថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។