
តុលាការផ្ដន្ទាទោសលោក វិល្លាម គ័ង ដាក់ពន្ធនាគារ៩ឆ្នាំពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក៧នាក់ផ្សេងទៀត ដាក់ពន្ធនាគារចន្លោះពី៦ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងបទចោទ ប្លន់អ្នកលក់ឡេតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ដោយប្រដាប់អាវុធ។