
អ្នកបាត់បង់ដីធ្លីនៅខេត្តក្រចេះគំរាមប្តូរស្លាប់ដើម្បីទាមទារដីដែលក្រុមហ៊ុនវៀតណាមរំលោភយក
តំណាងអ្នកបាត់បង់ដីធ្លី ជិត ៣០០គ្រួសារ នៅខេត្តក្រចេះ បានអះអាងមកថា ពួកគេនឹងតស៊ូរហូតស្លាប់ ដើម្បីទាមទារដីទំហំជាង ១ពាន់ហិកតា ពីក្រុមហ៊ុនវៀតណាមមកអាស្រ័យផលឡើងវិញ ដើម្បីរើខ្លួនពីការដាច់បាយស្លាប់ ខណៈការរកកិច្ចអន្តរាគមន៍ ពីមេដឹកនាំកំពូលនៅបន្តជាប់គាំង។