
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចោទមន្ត្រីម្នាក់និងឧកញ៉ាម្នាក់ថាគប់គិតគ្នាយកដីពួកគេជិត៣៦ហិកតា
ជនជាតិដើមភាគតិចពូនង ចំនួន៩គ្រួសារ នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចោទអភិបាលស្រុក លោក សៀក មុន្នី និងឧកញ៉ា ស្រី ចន្ធូ ថាគប់គិតគ្នាក្លែងឯកសាររំលោភយកដីជិត៣៦ហិកតារបស់ពួកគាត់ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានអភិបាលស្រុកច្រានចោល។