
ក្រុមកម្មកររកអន្តរាគមន៍ពីស្ថានទូតកូរ៉េខាងត្បូងជុំវិញវិវាទការងារអូសបន្លាយរាប់ខែ
កម្មករប្រមាណជិត ១០០នាក់បម្រើការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញទៅស្ថាប័ននេះ ឲ្យពន្លឿនដំណោះស្រាយវិវាទការងាររបស់ពួកគេ ខណៈថៅកែរោងចក្រជនជាតិកូរ៉េជំពាក់ប្រាក់ឈ្នួលកម្មករ ៥ខែមិនព្រមបើកឲ្យ។