រដ្ឋសភាអនុម័តទាំងស្រុង​លើ​សេចក្តី​ព្រាង​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញបន្ថែម

រដ្ឋសភា​អនុម័តទាំងស្រុងលើ​​​​សេចក្តីព្រាងវិសោធន​កម្ម​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ដោយសំឡេង១០៥ លើ​ ១០៦សំឡេង។

ព្រឹកនេះរដ្ឋសភា​ប្រជុំពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មធម្មនុញ្ញ​និងច្បាប់ធម្មនុញ្ញបន្ថែមដោយមានលោក ហ៊ុន សែន ចូលរួម

រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​បើកសម័យ​​ប្រជុំពេញអង្គពិភាក្សា លើសេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា​ចំនួន​២នៃ​​ច្បាប់​ធម្មនុញ្ញបន្ថែម។

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជាង​១០០​ស្ថាប័ន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី១០

ក្រុម​អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បង្ហាញការព្រួយបារម្ភជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ខណៈរដ្ឋសភានឹង​​ប្រជុំ​ពិភាក្សាលើសេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ​​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋសភា​គ្រោងប្រជុំ​ពិភាក្សាលើ​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសប្ដាហ៍នេះ

រដ្ឋសភាគ្រោងបើកសម័យ​​ប្រជុំពេញអង្គពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មមាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា​ចំនួន​២នៃ​​ច្បាប់​ធម្មនុញ្ញបន្ថែម នៅថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ។ 

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវ​ដល់រដ្ឋាភិបាល រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ទម្លាក់​ចោល​នូវគម្រោង​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្ទាន់ និងគួរ​ដោះស្រាយ​បញ្ហាជាតិ​ដែលកំពុង​កើតមានវិញ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នីតិកាលទី៦ នាថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋសភា​បញ្ជូន​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ធម្មនុញ្ញ​បន្ថែម ទៅ​គណៈ​កម្មការ​ជំនាញ​ពិនិត្យ​សិក្សា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ​សម្រេច​ប្រគល់សេចក្ដីព្រាងវិសោធន​កម្មរដ្ឋ​​ធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទៅឱ្យ​គណៈកម្មការ​ជំនាញ​ ដើម្បី​ពិនិត្យសិក្សា ក្រោយ​ពីរដ្ឋាភិបាលស្នើឱ្យមានការធ្វើវិសោធនកម្មមាត្រាចំនួន​៨។

បទសម្ភាសន៍៖ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​រង​ការ​រិះគន់​ថា កាត់​បន្ថយ​អំណាច​បក្ស​ប្រឆាំង​នៅ​ក្នុ​ង​សភា​

សេចក្តីស្នើ នៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការធ្វើវិសោធនកម្មមាត្រាចំនួន៦ នៃរដ្ឋធម្មនុញ្ញ និងមាត្រាចំនួន២ទៀត នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចជាឯកច្ឆ័នហើយ កាលពីថ្ងៃទី១៣ ខែកក្កដានេះ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

អ្នកឃ្លាំមើល​យល់ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើកទី១០នេះ​ខាត​ប្រយោជន៍​រួម​របស់​ជាតិ

​​អ្ន​​ក​ឃ្លាំ​​មើ​​ល​មួយ​​ចំ​នួន​យ​​ល់ឃើញ​ថា ​​​កា​រដែលរដ្ឋាភិបាល​​កែរ​ដ្ឋ​ធម្មនុញ្ញលើកទី១០​​នេះ ​​បម្រើឱ្យផលប្រ​យោ​​​​ជន៍នយោបាយរបស់បក្សកាន់អំណាច តែរារាំងដល់យន្តការជំរុ​ញ​ប្រសិទ្ធភាពការអនុវត្តច្បាប់ ដែលនឹង​ប​ង្កឱ្យ​​ខាតបង់ផលប្រយោជន៍​​ជាតិ។​

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នឹង​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ

បក្សក្រៅរដ្ឋាភិបាលមួយចំនួនលើកឡើងថា​ សំណើរបស់រដ្ឋាភិបាលដែលសុំធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ធម្មនុញ្ញបន្ថែម នឹងធ្វើឱ្យខាតបង់ប្រយោជន៍ជាតិ ហើយប៉ះពាល់ដំណើរការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (

វិភាគ៖ ការ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០នេះ​ឆ្លុះ​បញ្ចាំង​បញ្ហា​អ្វីខ្លះ?

​រ​​ដ្ឋ​ធ​​ម្មនុញ្ញ ជាច្បា​ប់កំ​ពូ​ល​​ និង​​​ជាមូ​​ល​ដ្ឋា​ន​គ​តិយុ​ត្តសំខា​ន់​បំផុត​​សម្រាប់​​​ជាតិ​ ​​​និងប្រជាពលរដ្ឋខ្មែ​រ ដែ​​ល​​ច្បាប់​​នេះ​តម្រូវ​​​​​​ឱ្យ​​​​​រ​​​ដ្ឋា​​​​ភិបា​​​​​​ល​​​​​កើ​​​ត​​​ចេញ​ពី​ការ​​បោះឆ្នោ​​តមា​​​​ន​កា​​តព្វ​​​កិ​​ច្ច​​​​អ​​នុវ​​​ត្ត​​ ​​​​​ដើ​ម្បីពង្រឹ​​ង​​ឯ​​​​ក​​​​ភា​​​ព​​​​ជា​តិ​​​​​​ប្រក​ប​​ដោ​យការ​​​​​ទទួ​​លខុ​​​សត្រូ​វ​ខ្ពស់ចំពោះវា​សនាអនាគត​​ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ