សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

គ.ប.ម ស្នើឱ្យរដ្ឋាភិបាលនិងបក្សនយោបាយឈប់ផ្ដោតលើបញ្ហាសញ្ជាតិខ្មែរតែមួយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) អំពាវនាវដល់​រដ្ឋាភិបាល ស្ថាប័នជាតិ និងគណបក្សនយោបាយទាំងអស់ ឈប់ផ្ដោតការពិភាក្សាគ្នាលើបញ្ហាកំណត់សញ្ជាតិខ្មែរតែមួយ តែគួររួម​គ្នារៀបចំផែនការមេដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងបំណុលពល​រដ្ឋដែ​លកើតចេញពីវិបត្តិជំងឺកូវីដ-១៩។ 

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញទៅលើការធ្វើវិសោធនកម្មធម្មនុញ្ញ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖​ សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​កំណត់​ «សញ្ជាតិ​ខ្មែរ​តែ​មួយ» មិន​ប៉ះពាល់​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ

ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់​ជាតិ មិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញនោះទេ។

ក្រុម​អ្នក​វិភាគ​ថា​ចលនា​គាំទ្រ​ច្បាប់​កំណត់​ថ្នាក់​ដឹកនាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​ មិនមែន​ជា​រឿង​ថ្មី​

ក្រុមអ្នកវិភាគយល់ឃើញ​ថា ចលនាគាំទ្រឱ្យ​មាន​ច្បាប់កំណត់​នាយករដ្ឋមន្ត្រី និងប្រធានស្ថាប័នជាតិ​កំពូល​៣ទៀតឱ្យ​មាន​សញ្ជាតិ​ខ្មែរតែមួយ ដែលផ្ដួចផ្ដើមឡើងដោយនាយករដ្ឋមន្ត្រីនោះ មិនមែនជារឿង​ថ្មីទេ និងថាការកំណត់បែបនេះជាការលុបបំ​បា​ត់សិទ្ធិ​សេរីភាព​របស់ពលរដ្ឋខ្មែរដែលកា​ន់សញ្ជាតិ២ ក្នុង​ការចូលរួមប្រកួតប្រជែងនយោបាយ​ដោយស្មើភាពគ្នាតាមបែបប្រ​ជាធិបតេយ្យ​ ដើម្បីឈានទៅកាន់តំណែងកំពូលៗរបស់ជាតិ។

ទិដ្ឋភាពនៅពីមុខទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

UPDATE៖ គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ថ្នាក់​ដឹក​នាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

គណៈរដ្ឋមន្រ្តីបានសម្រេច​អនុ​ម័តលើសេចក្ដីព្រាងច្បា​ប់​ធម្មនុញ្ញស្តីពី «វិសោធ​នកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយគត់» ខណៈអ្នកវិភាគរិះគន់ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះប្រញាប់ប្រញាល់ពេកហើយ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គណៈ​រដ្ឋមន្ត្រី​អនុម័ត​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ថ្នាក់​ដឹកនាំ​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេច​អនុ​ម័តលើសេចក្ដីព្រាងច្បា​ប់​ធម្មនុញ្ញស្តីពី «វិសោធ​នកម្ម ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ» រួចហើយ នៅព្រឹកថ្ងៃសុក្រ ទី​៨ ខែតុលានេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ