
សិស្សផ្នែកផលិតភាពយន្តវ័យក្មេងមកពីក្រុមជនជាតិដើមភាគតិចផ្សេងៗគ្នាមករស់នៅជាមួយគ្នានៅទីក្រុងភ្នំពេញ
លោក គីន លាង កំពុងរស់នៅក្នុងផ្ទះមួយក្នុងទីក្រុងភ្នំពេញ ជាមួយសិស្សផ្នែកផលិតភាពយន្តវ័យក្មេងចំនួន៥នាក់ផ្សេងទៀត។ ពួកគេកំពុងមានបទពិសោធក្នុងជីវិតរស់នៅទីក្រុងជាមួយគ្នា ខណៈពួកគេកំពុងទទួលការបណ្ដុះបណ្ដាលក្នុងការផលិតភាពយន្តឯកសារ។