ក្រសួងនឹងតាមដានមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ ក្រោយរកឃើញអ្នកខ្លះកន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដង
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ក្រសួងនឹងតាមដានចំពោះមន្ត្រីក្របខណ្ឌប្រព័ន្ធយុត្តិធម៌ចាប់តាំងពីឆ្នាំ២០២២តទៅ ក្រោយរកឃើញថាមានមន្ត្រីខ្លះទៅធ្វើការតែ១ថ្ងៃក្នុង១ខែ ហើយមន្ត្រីខ្លះទៀតរហូតដល់កន្លះឆ្នាំមិនទាន់ទៅកន្លែងធ្វើការម្ដងផងក៏មាន។