រដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់ចូលនិវត្តន៍ដល់អ្នកបម្រើការក្នុងវិស័យឯកជនចាប់ពីដើមខែកក្កដានេះ
រដ្ឋាភិបាលកម្ពុជាតាមរយៈអន្តរក្រសួងបានសម្រេចជាផ្លូវការក្នុងការកំណត់ប្រាក់សោធននិវត្តន៍ ឬប្រាក់ចូលនិវត្តន៍ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២២នេះទៅ ហើយអ្នកដែលទទួលបានប្រាក់ចូលនិវត្តន៍នេះ គឺទាំងបម្រើការងារនៅក្នុងវិស័យឯកជននិងរដ្ឋ ក្រោយដល់អាយុកំណត់ដោយច្បាប់។